ព្រះវិហារ៖ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់ឲ្យលោក មេបញ្ជាការរង ដឹកនាំនាយ នាយរងនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ និងក្រុមគ្រួសារ ចួលរួមវេនកាន់បិណ្ឌទី៧ នៅវត្តពើងព្រះគោព្រះកែវ ស្ថិតភូមិមហាផល ឃុំឃានមុខ ស្រុកត្បែងមានជ័យ និងបាននាំយកនូវបច្ច័យកសាងចំនួន ១,៦៣៩,៤០០រៀល និងគ្រឿងឧបភោគ បរិភោគរួមមាន: អង្ករ០៥ការ៉ុង, ទឹកបរិសុទ្ធ០៣កេស, ទឹកក្រូច០៣កេស, មី០៣កេស, ទឹកត្រី០៣យួរ, ទឹកស៊ីអ៊ីវ០៣យួរ, អំបិល០៣គីឡូក្រាម, ប៊ីចេង០៣គីឡូក្រាម, ស្ករស០៣គីឡូក្រាម, ខ្ទឹមស០៣គីឡូក្រាម, ប្រេងឆា០៣ដប ផងដែរ។\