ព្រះវិហារ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ ដឹកនាំដោយលោក អនុសេនីយ៍ឯក ចាន់ ស៊ី មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ សង្កាត់គូលែន និងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានធ្វើការប្រមូលឈើសន្នធិ ក្នុងស្នាមភ្លោះ០១កន្លែង ចំណុចក្បែរក្រុមហ៊ុនសិលាដាមិច ភូមិសាស្ត្រ ភូមិស្រយង់ត្បូង ឃុំស្រយង់ ដោយប្រមូលបានឈើអារជ្រុងប្រភេទលេខ១ (ឈ្លីក) ចំនួន៤៦ដុំ ស្មើនឹង(៨,៤០២) ម៉ែត្រគូប យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើគូលែនអនុវត្តនីតិវិធី។