រតនគិរី៖ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២ និង១២នាទី នៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយរោគាពាធ ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង/ស្រុក។