កែប៖ ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំមន្ត្រីក្រោមឳវាទនាំយកទេយ្យទានមានអង្ករ១០០គីឡូគ្រាម, មីម៉ាម៉ា ០២កេសធំ ស្មើ១៧កេសតូច, ទឹកផ្លែឈើ១០ កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកត្រី១០យួ, ទឹកស៊ីអ៊ីវ១០យួ, ម៉ាស១០ប្រអប់ ជែលលាងដៃ១កេសស្មើ៣៨ដប, នំប្រអប់១០កេសស្មើ១០០ប្រអប់, សាដក ១១កញ្ចប់ និងបច្ច័យចំនួន ២,០១៤, ០០០ ប្រគេនព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី០៨ (នៅវត្តមនោរម្យទួលសាងាំ )ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប៕
ក្នុងឧកាសនោះផងដែ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថមកម្លាំងអាវុធហត្ថស្រុក ២០០,០០០រៀល មេប៉ុស្តិ៍ ២០០,០០០រៀល កម្លាំងចម្រុះ ២០០,០០០រៀល មេឃុំ ២០០,០០០រៀល មេភូមិ ២០០,០០០រៀល នឹងតាជីយាយជី១៣នាក់ ក្នុង១នាក់ទទួលបាន ៥០,០០០រៀល, ប្រគេនព្រះចៅអធិការ ២០០,០០០រៀល, ប្រគេនព្រះសង្ឃ១០អង្គ ១លានរៀល, អធិការរង ២០០,០០០រៀល,អនុឃុំ២០០,០០០រៀល , អនុភូមិ ១៥០,០០០រៀល, អាវុធហត្ថស្រុក ២០០,០០០រៀល, កងម៉ូតូ ២០០,០០០រៀល និង លោកយាយ លោកតា ដែលអញ្ជើញចូលរួម៥៥នាក់ អស់ទឹកម្រាក់ ៥៥០,០០០រៀលផងដែរ។