You are currently viewing ឃាត់ខ្លួនអនីតិជនម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងប្រព្រឹត្តអំពើហិង្សា

ឃាត់ខ្លួនអនីតិជនម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងប្រព្រឹត្តអំពើហិង្សា

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើដេញកាប់ចាក់គ្នាយ៉ាងសាហាវ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងជើងភោជនីយ៍ដ្ឋានបឹងស្តាថ្មី ក្នុងបរិវេនក្រុមហ៊ុនកាសីុណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា នៅមុនពេលកើតហេតុនោះ មានក្មេងទំនើងចំនួន០២ក្រុម មានដាវសាសុាំម៉ូរ៉ៃគ្រប់ដៃបានកាប់ចាក់គ្នា ដោយសារតែក្រុមក្មេងទំនើង០១ក្រុមទៀតមានគ្នាតិចជាង ក៍គេចចេញពីកន្លែងកើតហេតុ ដើម្បីទៅរកបក្សពួកបន្ថែមទៀតអោយមកជួយប្រយុទ្ធ ស្របពេលនោះកម្លាំងអាវុធហត្ថ កំពុងល្បាតការពារសន្តិសុខ បានប្រទះឃើញក៏បានឃាត់ខ្លួនដើម្បីធ្វើការសាកសួរ។

ក្រោយពីកម្លាំងអាវុធហត្ថសាកសួរមកទើបដឹងថា បក្សពួករបស់គេកំពុងពួនស្ទាក់ដើម្បីសងសឹកទៅលើក្រុមក្មេងស្ទាវ១ក្រុមទៀត។
ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរបន្ត។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះពេជ្រ វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវចូលផ្សារមង្គល ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ជនសង្ស័យនេះកន្លងមកធ្លាប់ប្រព្រឹតិ្តអំពើលួច ឆក់ទូរស័ព្ទ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈផ្លូវចូលកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងក្រុងប៉ោយប៉ែតម្ដងហើយ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា នៅមុខអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេ និងបក្សពួកចំនួន០៧នាក់ទៀតពិតជាបានវាយតប់គ្នាជាមួយបក្សមួយក្រុមទៀតពិតប្រាកដមែន ដោយសារពួកខ្លួនមានគ្នាតិចជាង ទើបពួកខ្លួនគេចពីកន្លែងកើតហេតុ ហើយបានប្រមូលផ្ដុំគ្នាដើម្បីធ្វើការពួនស្ទាក់សងសឹកទៅលើក្មេងស្ទាវ១ក្រុមទៀតពិតប្រាកដមែន តែចៃដន្យត្រូវបានអាវុធហត្ថធ្វើការឃាត់ខ្លួនតែម្ដង។

ដោយបានចម្លើយសារភាពរបស់ឈ្មោះពេជ្រ ពិចិត្រ រួចមក និងមានភស្ដុតាងជាក់លាក់ផងនោះ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។ ចំណែកពួកផ្សេងទៀតកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនបន្តទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
%e1%9e%80%e1%9f%a1

%e1%9e%80%e1%9f%a2

%e1%9e%80%e1%9f%a3

%e1%9e%80%e1%9f%a4