កំពត៖ ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំកម្លាំងក្រោមឳវាទអញ្ជើញចុះសួរសុខទុក្ខលោក វរសេនីយ៍ឯក សែម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត ដោយលោកមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិទ្វីបខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ព្រមទាំងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពត ចំនួន៨២០,០០០៛ ប្រាក់ដុល្លារចំនួន ២០០ដុល្លារ និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។