ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទចូលរួមកាន់បិណ្ឌ វេណទី៩ នៅវត្តពោធិ៍មានបុណ្យ និង បាននាំយកទេយ្យទានប្រគេនព្រះសង្ឃមានអង្ករ ចំនួន១ការ៉ុង (៥០គីឡូកា្រម, ទឹកបរិសុទ្ធចំនួន២កេស, ភេសជ្ជៈបាកាស ចំនួន១កេស, -មី ចំនួន៤កេសតូច, ត្រីខ ចំនួន៤យួ និង ថវិកាចំនួន ១,០៨០,០០០រៀល។