កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យការហ្វឹកហាត់សាកល្បង ត្រៀមចូលរួមក្នុងពិធីផ្ទេរ ប្រគល់សម្ភារជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។