ប៉ៃលិន៖ រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក នួន ធុល មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំនាយទាហាន នាយទាហានរង ចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តរតនសោភ័ណ្ឌ (ហៅវត្តកោងកាង) ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងបាននាំយកនៅទេយ្យទានរួមមាន អង្ករ៥០ គីឡូក្រាម, ទឹកក្រូច៤ កេស, ទឹកផ្លែឈើ ២កេស, ទឹកបរិសុទ្ធ ៤កេស និង ១០យួរ ព្រមទាំងបច្ច័យចំនួន ២,០០០,០០០ រៀល។