ព្រះសីហនុៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន ខណ:ពេលដែលកម្លាំងកំពុងចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត នៅវេលាម៉ោង១៥ និង២០នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។
នេះបើតាមការអោយដឹង ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា នៅពេលកម្លាំងកំពុងបំពេញបេសកកម្ម នៅចំណុចក្រុម៥ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ហាក់មានសភាពណ៍ភ័យខ្លាចនៅពេលដែលឃើញកម្លាំងកងរាជអាវុធហត្ថ។ ដោយមានការសង្ស័យទៅលើបុរសវ័យចំណាស់នោះ ដែលបានឃើញកម្លាំងអាវុធហត្ថ ហាក់មានសភាពណ៍ភិតភ័យ ពេលនោះ ធ្វើអោយកម្លាំងមានការសង្ស័យ ក៏តាមឃាត់ខ្លួនដើម្បីយកមកសាកសួរ។
លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ត្រឹម ខេន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្រុម៥ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យក វត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៧៣ក្រាម
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៣. ម៉ូតូ ចំនូន០១គ្រឿង
០៤. ប្រាក់រៀលចំនួន ២៧០.០០០រៀល និងប្រាក់ដុល្លាចំនួន២០$។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។