ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំប្រជុំវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៣ និង ប្រជុំវាយតម្លៃនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២២ ដើម្បីស្នើសុំលិខិតសរសើរ ប័ណ្ណសរសើរពីក្រសួងការពារជាតិ និង លិខិតសរសើរ ប័ណ្ណសរសើរពីអគ្គបញ្ជាការដ្ឋាននៃកងយោធពេលខេមរភូមិន្ទ។