តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ ដែលពាក់ព័ន្ធ។