You are currently viewing វរសេនីយ៍ឯក ភួង សុភី ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ ពោះវៀនដុះខ្នែង

វរសេនីយ៍ឯក ភួង សុភី ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ ពោះវៀនដុះខ្នែង

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោក អនុសេនីយ៍ទោ គា ណាលីន ជំនួយការអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យព្រះកេតុមាលា  ១៧៩ ។

ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋានខណ្ឌ បាននាំយកថវិកាចំនួន ២លានរៀល, ទឹកបរិសុទ្ធ២កេស, ភេសជ្ជៈប៉ូវកម្លាំង០២កេស, ទឹកក្រូចចំនួន០៤យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕