ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារ នាំយកសម្ភារ ថវិកា ប្រគល់ជូនចាស់ជរាជួបការលំបាក ០២គ្រួសារ។
១.លោកយាយ ប៊ុន ស៊ីមន នៅភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជួបទុក្ខ ដោយប្តីទទួលអនិច្ចកម្ម ទទួលបានជំនួយរួមមាន អង្ករ ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកាមួយចំនួន។
២.លោកយាយ ចាន់ នី នៅភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្លាក់ខ្លួនពិការ ពិបាកក្នងការធ្វើដំណើរ ទទួលបានជំនួយឈើច្រត់ជើង៤ចំនួនមួយ រួមជាមួយថវិកាមួយចំនួន។