You are currently viewing ឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានឈ្មួញយកមកកប់ទុកក្នុងដី

ឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានឈ្មួញយកមកកប់ទុកក្នុងដី

ស្ទឹងត្រែងៈ នៅវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

នេះបើយោងតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏បានរកឃើញឈើល្មើសច្បាប់ប្រភេទធ្នង់០២គំនរធំ (មិនទាន់វាស់វែង)។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
d1

d2