You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង និងមន្ត្រីក្រោមឱវាទបានចូលរួមពិធីកាន់បិណ្ឌទី៨ ចំនួន០២វត្ត

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង និងមន្ត្រីក្រោមឱវាទបានចូលរួមពិធីកាន់បិណ្ឌទី៨ ចំនួន០២វត្ត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមន្ត្រីក្រោមឱវាទបានចូលរួមពិធីកាន់បិណ្ឌទី៨ ចំនួន០២វត្ត គឺ វត្តសត្ថារាម ស្ថិតក្នុងភូមិគៀនតាម៉ា ព្រែកឆ្តោរ និង វត្តមង្គលរតនារាម ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកនូវទេយ្យទានប្រគេនព្រសង្ឃទាំងពីរវត្តរួមមានសាដក ០៨, អង្ករ ០២ការុង, ទឹកបរិសុទ្ធ ១៤កេស, មី ០៤កេស, ត្រីខ ០៤យួរ, ទឹកស៊ីអ៊ីវ       ០៤ យួរ, ទឹកត្រី ០៤យួរ, បច្ច័យកសាងវត្ត ទាំង ២វត្ត ៦,០០០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ ៨អង្គ ៣២០,០០០៛ ជូនតាជី យាយជី ២,៣៥០,០០០៛ ចំណាយផ្សេងៗ ៩៦០,០០០រៀល សរុបការចំណាយរួម ១០,៧៦៤,០០០៛។