សៀមរាប៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រជុំវាយតំលៃយោធិនអាជីពទាំងពីរភេទដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣ និង ការងារវាយតំលៃអង្គភាព និងបុគ្គលមានស្នាដៃ ស្នើលិខិតសរសើ ប័ណ្ណសរសើ អគ្គបញ្ជាការ និងក្រសួងការពារជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាកររង នាយសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ។