កំពង់ចាម៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៅ សារិទ្ធិ មេបញ្ជាការរង និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងខេត្តកំពង់ចាម តំណាងលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញដឹកនាំប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំង កងរាជអាវុធហត្ថខេត្ត ឆ្លងរបាយការណ៍ និងវាយតម្លៃបុគ្គល និងអង្គភាព ដែលមានស្នាដៃប្រចាំឆ្នាំ២០២២ ដើម្បីស្នើសុំប័ណ្ណសរសើរ លិខិតសរសើរ ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ។