កណ្តាល៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង កងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំប្រជុំវាយតម្លៃជូនអង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ដើម្បីស្នើសុំប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការដ្ឋាន និងប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ ក្នុងឆ្នាំ២០២២ និងប្រជុំវាយតំលៃយោធិន ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣ ព្រមទាំងបានផ្សព្វផ្សាយការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល។