កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំបានដឹកនាំប្រជុំវាយតម្លៃ និង សម្រេចក្នុងការជ្រើសរើសអង្គភាព និង បុគ្គលឆ្នើមប្រចាំឆ្នាំ២០២២ ដើម្បីស្នើសុំគ្រឿងឥស្សរយសមេដាយ ប័ណ្ណសរសើរ លិខិតសរសើរ របស់ ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន។