ត្បូងឃ្មុំៈ វេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសុវត្ថិភាពជូន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ដែលនឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន និងសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូ និងបេតុង ស្ថិតក្នុងភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តំណាង លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៥២នាក់៕