You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ចូលរួមកាន់វេនបិណ្ឌទី១០នៅវត្តកុឌ្ឌបព្វតា

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ចូលរួមកាន់វេនបិណ្ឌទី១០នៅវត្តកុឌ្ឌបព្វតា

បន្ទាយមានជ័យ៖ រសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ត្រូវវេនកាន់បិណ្ឌទី១០  លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន និងភរិយា លោកស្រី លឹម វ៉ាន់នី ព្រមទាំងបុត្រា-បុត្រី  និងសហការីនៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចូលរួមកាន់វេនបិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង ) ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ លោក ឧត្ដសេនីយ៍ត្រី បោន ប៊ិន បានប្រគេនបច្ច័យសម្រាប់កសាង ចំនួន ៦១លានរៀល និងប្រគេនព្រះសង្ឃ ១៣អង្គ ក្នុងមួយព្រះអង្គ ១០ម៉ឺនរៀល ក្នុងនោះប្រគេនព្រះចៅអធិការវត្ត២០ម៉ឺនរៀល, តាអាចារ្យ១៨នាក់ម្នាក់ៗ១០ម៉ឺនរៀល,  យាយជី ៣១ ក្នុង ម្នាក់៥ម៉ឺនរៀល រួមនឹងសម្ភារៈ គ្រឿងឧបរិភោគបរិភោគមួយចំនួនទៀត ៕