ព្រៃវែង៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ទទួលអំណោយជាទឹកបរិសុទ្ធអរុណា ពីលោកជំទាវ សុខា គងពិសី ប្រធាន នាយកប្រតិបត្តិក្រុមហ៊ុនទឹករ៉ែធម្មជាតិអរុណា ចំនួន ១០០ កេស ឆ័ត្រធំចំនួន ០២ និង ឆ័ត្រតូចចំនួន ០៥ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំណាងឱ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទំាងអស់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនទឹកបរិសុទ្ធ អារុណា ទទួលបានការគំទ្រពីអតិថិជន កាន់តែរីកចម្រើនបន្តទៀត ។