You are currently viewing បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលអំណោយទឹកបរិសុទ្ធអារុណា ១០០ កេស ពីក្រុមហ៊ុនងអារុណា

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលអំណោយទឹកបរិសុទ្ធអារុណា ១០០ កេស ពីក្រុមហ៊ុនងអារុណា

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញទទួលអំណោយសប្បុរសជននូវទឹកបរិសុទ្ធអរុណា ចំនួន១០០កេស ពីលោក ហម សុផល តំណាងលោកជំទាវ សុខា គងពិសី សម្រាប់ផ្តល់ជូនកងកម្លាំងកងរាជអាវុធហត្ថខេត្ត យកទៅពិសាក៏ដូចជាប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ឆ្នាំ២០២២នេះ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក មេបញ្ជាការរង ក៏បានថ្លែងនូវអំណរអរគុណ និង កោតសរសើរនូវសន្ដានចិត្តសប្បុរសដ៏ប្រសើរថ្លៃថ្លា ព្រមទាំងគោរពជូនពរ ឯកឧត្ដម លោកជំទាវ និងបុត្រាបុត្រី ក៏ដូចជាក្រុមការងារ ជួបនូវភាពសុខដុមរមនា សុភមង្គល ភាពរីកចម្រើន និងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។