You are currently viewing ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំរូបភាពប័ណ្ណសរសើរ-លិខិតសរសើរ

ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំរូបភាពប័ណ្ណសរសើរ-លិខិតសរសើរ

ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំរូបភាពប័ណ្ណសរសើរ-លិខិតសរសើរ របស់ក្រសួងការពារជាតិ និងប័ណ្ណសរសើរ-លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់អង្គភាព បុគ្គល ដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២២ និងប្រជុំវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣។