You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកកែវសីមា សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកកែវសីមា សហការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរីៈ នៅវេលាម៉ោង០៩ និង១៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកកែវសីមា សហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបករណីរក្សាទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិឆ្នែង ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏បានរកឃើញឈើប្រណិតល្មើសច្បាប់ប្រភេទកកោះចំនួន០៨សន្លឹក។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
%e1%9e%86%e1%9f%a1

%e1%9e%86%e1%9f%a2

%e1%9e%b6%e1%9f%a3