You are currently viewing មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខ សមាជិក មានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាល

មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខ សមាជិក មានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាល

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩)។

 

ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយក រទេះរុញ០១, ថវិកាចំនួន ២លានរៀល, ទឹកបរិសុទ្ធ៤កេស, ទឹកដោះគោឆៅ និង ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និង ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕