You are currently viewing ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំរូបភាពប័ណ្ណសរសើរ-លិខិតសរសើរ

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំរូបភាពប័ណ្ណសរសើរ-លិខិតសរសើរ

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)លោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយក វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំរូបភាពប័ណ្ណសរសើរ-លិខិតសរសើរ របស់ក្រសួងការពារជាតិ និងប័ណ្ណសរសើរ-លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់អង្គភាព បុគ្គល ដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២២ និងប្រជុំវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣។