ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ៩ខែ និងទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃយោធពលខេមរភូមិន្ទ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន ខ.ភ.ម។