ព្រៃវែង៖ ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំរូបភាពប័ណ្ណសរសើរ-លិខិតសរសើរ របស់ក្រសួងការពារជាតិ និងប័ណ្ណសរសើរ-លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់អង្គភាព បុគ្គលដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២២ និងប្រជុំវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣ ។