កំពង់ធំៈ នៅវេលាមោ៉ង១៤ និង០០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចប្រជំុត្រួតពិនិត្យ និងដាក់ទិសដៅលេីយន្តការ ការងារពត៌មានសន្តិសុខ និងស្រាវជ្រាបបង្ក្រាបបទល្មេីស ក្រោមអធិបតីភាព លោក
វរៈសេនីយ៍ឯក ឈៀង សុខុម មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការចូលរួមដោយលោក វរះសេនីយ៍ត្រី ឃុន បុ៊នហូ មេបញ្ជាការរងទទួលបន្ទុកពត៌មានសន្តិសុខ លោកវរះសេនីយ៍ឯក យឹត សាអឿន មេបញ្ជាការរងទទួលស្រាវជ្រាវបង្ក្រាបបទល្មេីស នាយរងសេនាធិការដ្ឋាន ប្រធានមន្ទី មេបញ្ជាការ បញ្ជាការរងក្រុងស្រុក ជាច្រើននាក់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។