រតនគិរី៖ ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីដង្ហែសព ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ទៅទីកន្លែងបញ្ចុះសព នៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង/ស្រុកផងដែរ ។