ត្បូងឃ្មុំ៖ ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវវេនកាន់បិណ្ឌទី១១ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា និងភរិយា ព្រមទាំងមន្ត្រីអាវុធហត្ថក្រោមឱវាទបានចូលរួមកាន់វេនបិណ្ឌវេនទី១១ នៅវត្តគីរីសុវណ្ណារាម (ហៅវត្តដារ) ស្ថិតក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ និងវត្តមុនីរង្សីជីមាន់ (ហៅវត្តជីមាន់) ស្ថិតក្នុងភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នាឱកាសនោះដែរ លោក ឧត្ដសេនីយ៍ត្រី រ័ត្ន ចាន់ណា និងលោកស្រី ប៉ាន់ សុខលាង បានប្រគេនបច្ច័យសម្រាប់កសាងវត្ត គ្រឿងឧបរិភោគបរិភោគ និង ថវិកាជូនលោកតាអាចារ្យ ជូនលោកយាយជីទាំង២វត្ត សរុបថវិកាចំនួន ១១,៧០០,០០០៛ (ដប់មួយលាន ចិតសិបម៉ឺនរៀល)។