ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានការអនុញ្ញាពី លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផែនការ ការពារសន្តិសុខ រក្សាសុវត្ថភាព និងសង្រ្គោះបន្ទាន់ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលើកទី៤១ នៅរាជធានីភ្នំពេញ និងផែនការ ការពារសន្តិសុខ រក្សាសុវត្ថភាព និងសង្រ្គោះបន្ទាន់ ក្នុងឱកាសនាវាកងទ័ពជើងទឹកកាណាដា HMCS Winnipeg ចូលសំចតនៅកំពង់ផែស្វាយ័ត ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងមានភ្ជាប់តាមរយៈប្រព័ន្ធ (video conference)ទៅបណ្តារាជធានី/ខេត្តដែរមានការពាក់ព័ន្ធផងដែរ។