You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមគ្រួសារ អញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី១១ ចំនួន ០៧វត្ត ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមគ្រួសារ អញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី១១ ចំនួន ០៧វត្ត ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមគ្រួសារ អញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី១១ ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន និងថវិកាមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃ ចំនួន ០៧វត្ត ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះផងដែរលោក មេបញ្ជាការបាននាំយកទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឃ ក្នុង០១វត្តរួមមានអង្ករចំនួន ០១បាវតូច ស្មើនឹង ២៥គីឡូក្រាម, ចង្ហាន់ ០១ស្រាក់, ទឹកបរិសុទ្ធ ០៣កេស, ទឹកក្រូច ០២កេស, មី ០១កេស, សាដក ០១, ម៉ាស់ ០១ប្រអប់, ជេលលាងដៃ ០៥ដបតូច និងថវិកា ៤០០,០០០រៀល។

 

ដោយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានភ្ជាប់និស្ស័យជួយឧបត្ថម្ភផ្ទាំងគំនូរក្នុងពុទ្ធប្រវត្តិ របស់ព្រះសម្មាសម្ពុទ្ធ ចំនួន ០២ផ្ទាំង សរុបថវិកាចំនួន ១,៧០០ដុល្លា ជូនដល់វត្តមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីវ័ន្ត (ហៅវត្តសម្មាធិ) ស្ថិតក្នុងភូមិរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។