កែប៖ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំប្រជុំវាយតម្លៃ និង សម្រេចក្នុងការជ្រើសរើសអង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចប្រចាំឆ្នាំ២០២២ ដើម្បីស្នើរសុំលិខិតសរសើរ ប័ណ្ណសរសើរពីរអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រជុំឆ្លងការងារសោធននិវត្តន៍។