You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់វេនបិណ្ឌទី១២ នៅវត្តមុនីរង្សី (ហៅវត្តថ្មី )

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់វេនបិណ្ឌទី១២ នៅវត្តមុនីរង្សី (ហៅវត្តថ្មី )

កំពង់ធំ៖ រសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងវេនកាន់បិណ្ឌទី១១  លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ទំ និងសហការីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចូលរួមកាន់វេនបិណ្ឌទី១១ នៅវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

នាឱកាសនោះដែរ លោក ឧត្ដសេនីយ៍ត្រី មាស យ៉ត បាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ រួមមានបច្ច័យកសាង ២,០០០,០០០រៀល(ពីលានរៀល) និង អង្ករ ២០០គីឡូក្រាម ក្នុងនោះប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ១៦ អង្គ មួយអង្គ ៤០,០០០៛រៀល តាជី យាយជី ចំនួន ១៨០,០០០រៀលផងដែរ។