You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមជាអធិបតីក្នុងពិធីបើក​វគ្គបណ្តុះ​បណ្តាល​មន្ត្រី​នគរបាល​យុត្តិធម៌ជំនាន់ទី២១

នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមជាអធិបតីក្នុងពិធីបើក​វគ្គបណ្តុះ​បណ្តាល​មន្ត្រី​នគរបាល​យុត្តិធម៌ជំនាន់ទី២១

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៥ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធី​បើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌​ជំនាន់ទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ​និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពី ឯកឧត្តម អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង មហាអយ្យការអម​តុលាការ​កំពូល ឯកឧត្តម ស្ថាប័នយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈសរុបចំនួន៥ខែ ស្មើនឹង២២សប្តាហ៍១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។

IMG_9839

IMG_9843

IMG_9855

IMG_9857

IMG_9859

IMG_9860

IMG_9861

IMG_9863