ត្បូងឃ្មុំៈ ឈើល្មើសច្បាប់ជាច្រើនដុំ ដែលជនល្មើសបំរុងដឹកយកទៅលក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែក សហការជាមួយ មន្ត្រីជំនាញសង្កាតរដ្ឋបាលព្រៃឈើមេមត់ និងតំបែរ បានធ្វើការបង្ក្រាប ដោយឃាត់រថយន្តល្មើសច្បាប់នោះ នៅវេលាម៉ោង១៧ និង៤០នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មំុ ។
នេះបើតាមការអោយដឹងពី លោកវរសេនីយ៍ទោ អៀង ភារះ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត សាំយ៉ុង ពណ៍ ស 01គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-4653
០២. ឈើប្រណិត ប្រភេទ បេង ចំនួន ១៥ដុំ ស្មើ ០.៦៦៨ម៉ែត្រគូប។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
(អត្ថបទៈ ម៉ាន់ ដាវីត)