ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍ ចំណាយផ្សេងៗ និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រចាំខែកញ្ញា ឆ្នាំ២០២២ ដល់ជំនាញហិរញ្ញវត្ថុ តាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ,មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងបណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។
មុនពេលបើកប្រាក់បៀវត្សរ៍ នាយ នាយរងអាវុធហត្ថជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត បានយកសំណាកធ្វើតេស្តរហ័ស (Rapide test) រកមេរោគកូវីដ-១៩ ផងដែរ ។