You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់វេនបិណ្ឌទី១២ នៅវត្តសីហរតនារាម

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់វេនបិណ្ឌទី១២ នៅវត្តសីហរតនារាម

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងវេនកាន់បិណ្ឌទី១២  លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសហការី នៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ចូលរួមកាន់វេនបិណ្ឌទី១២ នៅវត្តសីហរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

នាឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី សេង មហា បាននាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃរួមមានចតុបច្ច័យ ១,០០០,០០០រៀល, បច្ច័យកសាង ៨៥០ ០០០រៀល, អង្ករ ១២៥គីឡូក្រាម, ទឹកបរិសុទ្ធ ៥កេស, មីម៉ាម៉ា ៥កេស, ទឹកត្រី ២កេស, ទឹកស៊ីអ៊ីវ ៥យួរ។