You are currently viewing បុរសជាជនប្រមឹកម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិង្សា

បុរសជាជនប្រមឹកម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិង្សា

រតនគិរីៈ បុរសជាជនប្រមឹកម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយប្រពន្ធខ្លួន និងបានយកកាំបិតបុាំងតោ ទៅកាប់អ្នកដែលចូលមកឃាត់ នៅវេលាម៉ោង២២យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងក្រុមហ៊ុនហងអាញ់ ក្នុងភូមិ៣ ឃុំ
ស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអោយដឹងថា នៅមុនពេលកើតហេតុនោះ ជនសង្ស័យខាងលើកបានមកពីផឹកស្រា ដោយមានស្ថានភាពស្រវឹងជោគជាំ រួចចូលមកបង្កជម្លោះជាមួយប្រពន្ធនៅក្នុងផ្ទះ។ លុះឃើញដូច្នោះ ជនរងគ្រោះ ឈ្មោះ ប៊ុត ហ៊ាង ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្ត រតនគិរី បានចូលទៅឃាត់ ក៏ធ្វើអោយជនសង្ស័យខឹង ក៏បានទាញកាំបិតប័ុងតោ កាប់ចំលើកែងដៃឆ្វេង
បណ្ដាលឲ្យរងរបួសធ្ងន់់ធ្ងរ។

លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សំ ថាត
ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៣ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9e%9a%e1%9f%a1

%e1%9e%9a%e1%9f%a2

%e1%9e%9a%e1%9f%a3

%e1%9e%9a%e1%9f%a4

(អត្ថបទៈ ម៉ាន់ ដាវីត)