ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ អញ្ជើញទៅចូលរួមប្រជុំចុះហត្ថលេខាលើកំណត់ហតុ ស្តីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១ និង ទិសដៅឆ្នាំ២០២២ រវាងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀត នៅច្រកទ្វារអន្តរជាតិ ម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម ។