You are currently viewing វរសេនីយ៍ត្រី វ៉ែន គ្រី អញ្ជើញចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ទោ តាក់ គឹមស៊ីយ៉េត ដែលមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅផ្ទះ

វរសេនីយ៍ត្រី វ៉ែន គ្រី អញ្ជើញចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ទោ តាក់ គឹមស៊ីយ៉េត ដែលមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅផ្ទះ

កោះកុង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី វ៉ែន គ្រី អនុប្រធានមន្ទីរ ទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំនាយអាវុធហត្ថខេត្តអញ្ជើញចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ទោ តាក់ គឹមស៊ីយ៉េត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស ដែលមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍បាននាំយកអង្ក៥០គីឡូក្រាម, ទឹកបរិសុទ្ធ ០២កេស, ទឹកផ្លែឈើ ០១កេស, ទឹកដោះគោឆៅ ០២យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និង ថវិកាចំនួន ៤០០,០០០រៀល និង ២០០បាតប្រគល់ជូនលោកវរសេនីយ៍ ៕