You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត បានទទួលអំណោយជាទឹកបរិសុទ្ធអារុណា ពី លោកជំទាវ សុខា គងពិសី ចំនួន ១០០កេស

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានទទួលអំណោយជាទឹកបរិសុទ្ធអារុណា ពី លោកជំទាវ សុខា គងពិសី ចំនួន ១០០កេស

កំពង់ធំ៖ នៅញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានទទួលអំណោយជាទឹកបរិសុទ្ធអារុណា ពី លោកជំទាវ សុខា គងពិសី នាយិកាប្រតិបត្តិក្រុមហ៊ុនទឹករ៉ែធម្មជាតិអារុណា ខូអិលធីឌី ចំនួន ១០០ កេស ឆ័ត្រធំចំនួន ០២ និងឆ័ត្រតូចចំនួន ០៥ ប្រគល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ។ ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំណាងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទំាងអស់ សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកជំទាវ នាយិកាប្រតិបត្តិក្រុមហ៊ុន និងសហការីសូមឲ្យទទួលបាននូវពុទ្ធពរបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លៀតឡើយ និង សូមទទួលបាននូវការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗ។