តាកែវៈ នៅព្រឹកថ្ងៃទី០១ ែខវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើពិធីបិទវគ្គបំប៉នជំនាញ ដល់នាយអាវុធហត្ថខេត្តជំហ៊ាន០៣ ឆ្នាំ ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ រងសេនាធិការដ្ឋាននាយការិយាល័យ
ចំណុះអោយមន្ទីរទាំង ៥ មេបញ្ជាការ បញ្ជាការរង ក្រុង ស្រុក ស្នាក់ការ គោលដៅ ចូលរួមចំនួន ៣៤ នាក់ និងសិក្ខាកាមសរុបចំនួន ៥៥នាក់។
ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៏សំណេះសំណាលដោយសង្កត់ធ្ងន់ទៅលើការអនុវត្ត ភារកិច្ចជំនាញក្នុងការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលបានអនុវត្តកន្លងមក និងមានប្រសាសន៍ធ្វើការកោតសរសើរ ដល់អ្នកគ្រប់គ្រងវគ្គ និងគ្រូឧទ្ទេសនាម ដែលអនុវត្តបានល្អ រយះពេល១២ថ្ងៃកន្លងមក ដែលបានយកចិត្តទុកដាក់ក្នុងការណែនាំនូវឯកសារល្អៗ មកបង្រៀន ជាពិសេសនាយទាហ៊ានដែលមករៀនបានគ្រប់គ្នា បានគោរពពេលម៉ោងសិក្សាបានទៀងទាត់ និងយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើនិងដាក់អនុសាសន៍មួយចំនួនដល់នាយ អាវុធហត្ថ ដែលបានមកបំប៉ន ត្រូវយកខ្លឹមសារមេរៀនអនុវត្តទៅតាមតួនាទី ភារកិច្ចដែលបានប្រគល់ជូនអោយទទួលបានជោគជ័យ ។
(អត្ថបទៈ ជុំ ស៊ីប៉ូ)