បាត់ដំបង៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីកាន់បិណ្ឌវេនទី១២ នៅវត្តដំរីស ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ និងមន្រ្តីក្រោមឱវាទ បានប្រគេនបច្ច័យ និងទេយ្យទានព្រះសង្ឃ រួមានទឹកបរិសុទ្ធចំនួន១០ កេសថវិកាសរុបចំនួន៨,១៥០,០០០រៀល , ថវិកាប្រគេនព្រះសង្ឃចំនួន ១,៨០០,០០០ រៀល, ថវិកាជូន យាយជី តាជី ចុងភៅ ចំនួន ២,៤០០,០០០រៀល រៀបចំ និងចំណាយផ្សេងៗចំនួន ៣៧០,០០០រៀល, ថវិកាប្រគេនព្រះសង្ឃតម្កល់ទុកសម្រាប់កសាងវត្ដអារាមចំនួន ៣,៥៨០,០០០រៀល៕