កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថកណ្តាល ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនទឹកសុទ្ធអារុណា ដែលបានប្រគល់ ជូនដល់កងរាជអាវុធហត្ថខេត្តកណ្តាល ទឹកសុទ្ធចំនួន ១០០កេស និង ឆ័ត្រចំនួន០៧ (ធំ២ តូច៥)។ ក្នុងឱកាសនោះដែរលោក មេបញ្ជាការរង មានក្តីសោមនស្សរីករាយក្រៃលែងចំពោះក្រុមហ៊ុនទឹកបរិសុទ្ធអារុណា ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាមិនអាចកាត់ថ្លៃបាន ក្នុងនាមនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងមូល សូមថ្លែងអំណរគុណ និង ជូនពរដល់លោក អគ្គនាយកក្រុមហ៊ុនទឹកសុទ្ធអរុណា សូមបានសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនទឹកបរិសុទ្ធអារុណា
- Post author:Sery Vutha
- Post published:September 22, 2022
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ
You Might Also Like

ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី១ ខែសីហា

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១

អាវុធហត្ថខេត្តឧត្តរមានជ័យ ប្រមូលផលត្រីបានចំនួន ៤តោន និង ២៥២គីឡូក្រាម
