You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំប្រតិភូចូលរួមប្រជុំកិច្ចសហប្រតិបត្តិការការពារព្រំដែន

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំប្រតិភូចូលរួមប្រជុំកិច្ចសហប្រតិបត្តិការការពារព្រំដែន

ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូចូលរួមប្រជុំកិច្ចសហប្រតិបត្តិការការពារព្រំដែន រវាងកងទ័ពការពារព្រំដែន ខេត្តតៃនិញ ប្រទេសវៀតណាម ជាមួយស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រទេសកម្ពុជា ប្រចាំឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ ព្រមទាំងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអគារទទួលភ្ញៀវកិច្ចការបរទេស-ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិម៉ុកបាយ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីសំណាក់លោកវរសេនីយ៍ឯក ឡេ ហុងវឿង មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕