តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ សូត្រ សារឿន នាយសេនាធិការរង តំណាង លោក ឧត្តមសេនីយ៍ត្រី សេង មហា កងរាជអាវុធហត្ថខេត្តតាកែវ បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនទឹកបរិសុទ្ធអារុណា ដែលបានប្រគល់ ជូនដល់កងរាជអាវុធហត្ថខេត្តតាកែវ នូវទឹកបរិសុទ្ធចំនួន ១០០កេស និង ឆ័ត្រចំនួន០៧ (ធំ២ តូច៥)។ ក្នុងឱកាសនោះដែរលោក នាយសេនាធិការរង មានក្តីសោមនស្សរីករាយក្រៃលែងចំពោះក្រុមហ៊ុនទឹកបរិសុទ្ធអារុណា ដែលបាន ឧបត្ថម្ភដោយស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាមិនអាចកាត់ថ្លៃបាន ក្នុងនាមនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តតាកែវទាំងមូល សូមថ្លែងអំណរ អរគុណ ជូនពរដល់លោក អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធអារុណា សូមបានសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

វរសេនីយ៍ទោ សូត្រ សារឿន ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនទឹកបរិសុទ្ធអារុណា
- Post author:Sery Vutha
- Post published:September 23, 2022
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ
You Might Also Like

វរសេនីយ៍ឯក ភូ ឌីសាឌីន ផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ដល់នាយ នាយរងអាវុធហត្ថខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន

ឧត្ដមសេនីយ៍ត្រី ថុង ណារុង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តួនាទីភារកិច្ច កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់ឈរផែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ)
